Tagged Under:
គន្លឹះបើក Facebook Youtube ទោះគេមិនអនុញ្ញាត
Share
គន្លឹះបើក Facebook Youtube ទោះគេមិនអនុញ្ញាត
សរសេរដោយ៖ ហ៊ាន ម៉ាលាភ ១៨ ធ្នូ ២០១៣ ចំណាត់ថ្នាក់៖ គន្លឹះ និងដំណោះស្រាយ
ការប្រើប្រាស់ Internet នាពេលបច្ចុប្បន្ន មានភាពទូលំទូលាយដោយមាន Website ខ្លះផ្តល់អត្ថប្រយោជន៍ឯ Website ខ្លះទៀតអាចធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលាក្នុងការបំពេញការងារ។ កត្តានេះហើយដែលក្រុមហ៊ុនឬស្ថាប័នមួយចំនួនបានកំណត់សិទ្ធក្នុងការបើកគេហទំព័រដោយមិនអនុញ្ញាតឱ្យបុគ្គលឹកធ្វើការបើកគេហទំព័រដោយសេរីនោះឡើយ។ សំបុកអាយធីសូមបង្ហាញជួនអ្នកពីគន្លឺះដែលងាយស្រួលក្នុងការបើកគេហទំព័រមានប្រយោជន៍មួយចំនួនដែលត្រូវបានបិទមិនឱ្យប្រើប្រាស់។
Welcome-to-Facebook
បញ្ជាក់ ៖ គន្លឺះខាងក្រោមនេះសម្រាប់ប្រើប្រាស់ក្នុងគោលបំណងល្អឬករណីចាំបាច់តែប៉ុណ្ណោះ។សំបុកអាយធីមិនផ្តល់អនុសាសន៍ក្នុងការប្រើប្រាស់ខុសច្បាប់កំណត់ក្រុមហ៊ុនឬស្ថាបន័ឡើយ។
ជាដំបូងសូមចូលទៅ Download កម្មវិធីនេះ អ្នកនឹងបាន u.zip
ប្រសិនបើក្នុងកុំព្យូទ័ររបស់អ្នកមាន កម្មវិធីសម្រាប់ Rar និង Zip ចូលដោយផ្ទាល់ទៅក្នុង u.zip ហើយសូមបើក u1303.exe Open facebook ultrasurf
សូមមើលទៅ Status ប្រើសិនបើ “Successfully connected to server!” អ្នកនឹងអាចបើក Website ដែលគេហាមឃាត់នោះបានហើយ។
ជាទូទៅនៅពេលដែលបើកកម្មវិធីនេះភ្លាម Internet Explorer(IE) ក៏ដំណើរការដែរ ដើម្បីកុំឱ្យ IEដំណើរការសូមចូលទៅ Option បន្ទាប់មក ដក Tick នៅលើ Do not use IE ដូចនេះលើកក្រោយដែលអ្នកបើកកម្មវិធីនេះវានឹងលែងដំណើរការទៀតហើយ។
option ultrasurf
នៅពេលកម្មវិធីនេះដំណើការអ្នកក៏តែងតែឃើញមានរូបសោមាសផងដែរ ដូចនេះដើម្បីបិទកុំឱ្យឃើញ ដក Tick នៅលើ Hide Golden Lockgold lock ultrasurf
បន្ទាប់ពីបានអនុវត្តន៍តាមខាងលើហើយសូមរីករាយក្នុងការប្រើប្រាស់នូវ Facebook ឬ Youtube នៅពេលដែលអ្នកចាំបាច់ត្រូវប្រាស់ក្នុងការបំពេញការងារណាមួយ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment